មធ្យោបាយក្នុងការស្រាយបញ្ហាដែលកើតឡើង អាស្រ័យទៅលើផែនការយុទ្ធសាស្រ្ត និង ការអនុវត្តន៍ជាក់ស្ដែងឲ្យបានពិតប្រាកដលើផែនការដែលបានកំណត់ឡើង។ នៅពេលដែលមានបញ្ហានិកម្មភាពកើតឡើងខ្ពស់ វាបានបង្កនូវផលអវិជ្ជមានជា ច្រើនដល់សេដ្ឋកិច្ច ហើយក៏ជាឧបសគ្គមួយសំខាន់ទៅលើមាគ៌ាអភិវឌ្ឍន៍ជាតិ។ ដូច្នេះយើងទាំងអស់គ្នា ជាពិសេសរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់ និង រកគ្រប់មធ្យោបាយដើម្បីដោះស្រាយ ព្រោះពេលទទួលជោគជ័យក្នុងដំណោះស្រាយ នោះវានាំឲ្យសង្គមជាតិទទួលបាននូវភាពរុងរឿង។ ខាងក្រោមនេះជាមធ្យោបាយមួយចំនួន ក្នុងការរួមចំនែកកាត់បន្ថយអត្រានិកម្មភាព៖
1.បង្កើតការងារ និង ស្វែងរក រឺ បង្កើនទីផ្សារសំរាប់ផលិតផល(Creating job and find or Improvement of product market )
A.បង្កើតការងារ
ការបង្កើតការងារឲ្យប្រជាជននេះ ជាកត្តាសំខាន់ណាស់ ដើម្បីឲ្យបានពីនិកម្មភាព។ ហើយការបង្កើតការងារនេះដោយយោងលើកត្តាការងារមួយចំនួនដូចជា៖
-->ពង្រឹងបង្កើនការងារពីវិស័យកសិកម្ម
ដូចយើងបានដឹងហើយប្រជាពលរដ្ឋដែលស្ថិតនូវក្នុងសកម្មភាពសេដ្ឋកិច្ចភាគច្រើនជាអ្នកធ្វើការខាងវិស័យកសិកម្ម ដូច្នេះដែររដ្ឋាភិបាលត្រូវតែធ្វើឲ្យប្រសើឡើងក្នុងវិស័យនេះ ដូចជាការកែលំអរបង្កើនប្រព័ន្ធធារាសាស្រ្ត ឲ្យបានគ្រប់គ្រាន់ ដែលអាចប្រើប្រាស់ បានគ្រប់រដូវកាលធ្វើស្រែចំការ។ ស្របពេលជាមួយគ្នានេះដែររដ្ឋាភិបាលត្រូវមានវិធានការផ្សព្វផ្សាយអប់រំបណ្ដុះបណ្ដាល និង ហ្វឹកហ្វឺនជំនាញបច្ចេកទេស ខាងផ្នែកកសិកម្ម ឲ្យប្រជាពលរដ្ឋ យល់ដឹងកាន់តែច្រើន ដើម្បីទទួលបាននូវទិន្នផលខ្ពស់ ហើយធ្វើឲ្យមានការប្រសើរឡើងជាលក្ខណះប្រពលវប្បកម្ម។ ម្យ៉ាងវិញទៀតរដ្ឋត្រូវចូលរួមកែលំអរផលិតផលកសិកម្ម ដើម្បីឲ្យស្របតាមស្តង់ដាអន្តជាតិ ហើយ ជំរុញនិងធ្វើឲ្យមានស្ថេរភាព កំនើន ដែល មានមូលដ្ឋានធំទូលាយចំពោះផលិតផលកសិកម្ម តាមរយះការអភិវឌ្ឍន៍ប្រកបដោយចិរភាពនូវផលិតផលដែលមានតំលៃខ្ពស់។មិនតែប៉ុននោះរដ្ឋត្រូវតែជួយរឺផ្តល់ជំនួយ ដោយផ្ទាល់ដល់ប្រជាកសិករក្រីក្រសំរាប់ការបង្កើនផលិតកម្មដំណាំដែលពួកគាត់បានជ្រើសរើសយក ដែលការធ្វើរបរនេះធ្វើឲ្យមានការលើកទឹកចិត្ត និងមានទំនុកចិត្តកាន់តែខ្លាំងលើមុខរបររបស់ពួគគាត់។ លើសពីនេះទៅទៀតរដ្ឋត្រូវរៀបចំកែទំរង់ដីធ្លីឲ្យបានប្រសើរឡើង។ ដោយសារគ្មានសិទ្ឋរឹងបឹងនិង សន្តិសុខក្នុងការកាន់កាប់ដីធ្លីបែងចែកដីធ្លី រឺ គ្រប់គ្រងការលក់ដូរដីធ្លីទេ កសិករតែងរារែក ក្នុងការវិនិយោគដី ដូចនេះហើយផលិតភាពនូវតែទាបដដែលហើយកសិករនូវតែក្រ។ គោលនយោបាយដីធ្លីត្រូចតែពង្រឹងការគ្រប់គ្រងដីធ្លីធានាឲ្យការលក់ដូរមានតម្លាភាព និង ការកាន់កាប់មានសន្តិសុខ និងធ្វើវិមជ្ឈការសេចក្ដីសំរេចផ្សេងៗ ដោយចាប់ផ្ដើមការងារចុះបញ្ជីដីធ្លី ធ្វើផែនទីសុយោដី និង ការវាយតំលៃដី។
--> វិស័យឯកជន
វិស័យឯកជនជាវិស័យមួយ ក្នុងការរួមចំនែកបង្កើតការងារដូច្នេះរដ្ឋាភិបាលត្រូវមានគោលនយោបាយ និង មានសកម្មភាពដើម្បីទាក់ទាញការវិនិយោគពីបរទេស ក៏ដូចជាក្នុងស្រុកឲ្យកាន់តែច្រើនឡើងៗ។ ជាមួយគ្នានេះដែររដ្ឋាភិបាលត្រូវមានការលើកទឹកចិត្តចំពោះអ្នកដែលមានគំនិតផ្ដួចផ្តើម ក្នុងការប្រើ រឺ កែច្នៃធនធានធម្មជាតិ និងការវិនិយោគខាងផ្នែករោងចក្រ រឺ កម្មន្តសាល (ផលិតកម្ម) តាមរយះការធ្វើសម្បទានដី រឺការអនុគ្រោះពន្ឋជាដើម។ ហើយម្យ៉ាងវិញទៀតរដ្ឋាភិបាលគួរតែចូលរួមធ្វើអន្តរាគមន៍លើសហគ្រាសមួយចំនួនដែលមានបញ្ហា រឺ ជួបឧបសគ្គផ្សេងក្នុងដំណើរ ដោយមានការឧបត្ថម្ភជាដើម ជៀសវាងការធ្វើឲ្យបាត់បង់សហគ្រាស ព្រោះវាបណ្ដាលឲ្យមានការកើនឡើងនូវចំនួនអ្នកគ្មានការងារធ្វើ។ និយាយជារួមទៅ ដើម្បីអភិវឌ្ឍន៍វិស័យឯកជនឲ្យកាន់តែប្រសើរនិងមានប្រសិទ្ធភាព រដ្ឋាភិបាលត្រូវធ្វើឲ្យបរិយាកាសវិនិយោគមានលក្ខណះល្អប្រសើរ ដោយមានការអនុម័តនិង អនុវត្តន៍គោលនយោបាយ ក្នុងស្រុកឲ្យមានការរក្សាយុត្តិធម៌សមធម៌ និង មានតម្លាភាព ជាពិសេសលុបបំបាត់នូវអំពើពុករលួយដ៏ធ្ងន់ធ្ងរដែលកំពុងកើតមានឡើង។ កត្តាសំខាន់ជាងនេះទៅទៀត រដ្ឋត្រូវមានការកែលំអរនូវចំនុចខ្វះខាតមួយចំនួនដូចជា៖
• ច្បាប់វិនិយោគ រដ្ឋត្រូវអនុវត្តន៍គោលនយោបាយឲ្យបានតឹងរឹង ក្នុងទិសដៅទាក់ទាញការវិនិយោគដើម្បីបង្កើនការងារមានប្រាក់កំរៃ និង ជួយទ្រទ្រង់ដល់ប្រព័ន្ឋរកប្រាក់កំរៃ និង ជួយទ្រទ្រង់ដល់ប្រព័ន្ឋរកចំនូលរដ្ឋដែលផ្អែកលើការប្រមូលពន្ឋដារ។ ហើយសម្បទានខាងពន្ឋដារត្រូវបានផ្តល់ឲ្យ តែ គំរោងវិនិយោគណាដែលបំពេញលក្ខខណ្ឌដ៏ច្បាស់មួយចំនួនហើយ ការវិនិច្ឆ័យសំរាប់ការបង្កើនរយះពេលលើកលែងពន្ឋមានជាអទិភាព ទីកន្លែងធ្វើគំរោងដើម្បីលើកទឹកចិត្តការវិនិយោគក្នុងតំបន់ឆ្ងាយៗទំហំគំរោង(ការលើកទឹកចិត្តដល់វិនិយោគធំៗ) ចំនួនការងារបង្កើតឡើង (ដោយគិតគួរដល់ស្ត្រីភេទនិង ជនពិការ) សក្តានុពលនាំចេញទំនិញតំលៃបន្ថែមការប្រើប្រាស់ធនធានក្នុងស្រុក និង ការបណ្ដុះបណ្ដាលពលករក្នុងស្រុក។
• ច្បាប់ការងារ មានគោលដៅការពារសិទ្ធរបស់ពលករ ផ្ដល់ភាពថ្លៃថ្នូរជាមនុស្សដល់ការងារស្របច្បាប់ទាំងអស់បំបាត់ចោលនូវការកេងប្រវ័ញ្ចផ្សេងៗ ដូចជាពលករបង្ខិតបង្ខំ និង ការរើសអើង ហើយច្បាប់នេះក៏ជួយការពារផងដែរដល់ពួកនិយោជក ប្រឆាំងនឹងបណ្ដឹងនានាដែលគ្មានមូលដ្ឋានជាក់លាក់។ ហើយខ្លឹមសាររួមនៃគោលនយោបាយនេះ គឺ ឳកាសស្មើគ្នាសន្តិសុខ និងភាពថ្លៃថ្នូររបស់មនុស្សក្នុងការងារ។
• អភិបាលកិច្ចល្អ បើសិនជាគ្មាននិតិរដ្ឋទេឧត្ដមភាពខាងសេដ្ឋកិច្ចរបស់ប្រទេសអាចត្រូវខូចខាត វិនិយោគរបស់ប្រទេសអាចមានការភ័យខ្លាច ហើយរត់ទៅវិញ និង ធ្វើឲ្យពលករបាក់ទឹកចិត្ត។ នៅក្នុងបរិបទនៃការជំរុញការលូតលាស់សេដ្ឋកិច្ច និង ការបង្កើតការងារអភិបាលកិច្ចល្អរបស់ប្រទេសកម្ពុជា ត្រូវមានធាតុផ្សំសំខាន់ៗ ដូចជា៖ កំនែទំរង់តុលាការ កំណែទំរង់ហិរញ្ញវត្ថុសាធារណះ និង កំណែទំរង់រដ្ឋាភិបាលដែលមានការប្រឆាំងអំពើពុករលួយ និង វិមជ្ឈការ។
បើយោងតាមផែនការយុទ្ឋសាស្រ្តអភិវឌ្ឍជាតិ ២០០៦_ ២០១០ របស់រាជរដ្ឋាភិបាលកម្ពុជា( ទំព័រទី៩៥-៩៦ ) ក្នុងការពង្រឹងផ្នែកឯកជន រដ្ឋាភិបាលនិងលើកកំពស់បរិយាកាសអំណោយផលដល់វិនិយោគិន ដោយដាក់នូវគោលការមួយចំនួនដូចខាងក្រោម៖
+++ ការបង្កើតសមាហរណកម្មសេដ្ឋកិច្ច កម្ពុជានៅក្នុងសេដ្ឋកិច្ចតំបន់ និង ពិភពលោក។
+++ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នដែលចាំបាច់ និង ការធ្វើឲ្យមានកំលាំងពលករជំនាញ (តាមរយះការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជិវៈ និង ការបណ្ដុះបណ្តាលវិជ្ជាជិវៈ ផ្សេងៗទៀត)។
+++ បង្កើត និងអនុវត្តន៍តំបន់សេដ្ឋកិច្ចពិសេសដើម្បីទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និង ការបង្កើនការងារជូនប្រជាជន។
+++ ការពង្រីកជាបន្តទៀតនូវក្របខណ្ឌច្បាប់ សម្រាប់ សហគ្រាស រួមមានច្បាប់ លិខិតបទដ្ឋាន និង សមត្ថភាពស្ថាប័នដែលសម្រួលដល់ការធ្វើអាជិវកម្ម ជំនួញ និង ការវិនិយោគឯកជនក្នុងបរិយាកាសមួយដែលមានការប្រកួតប្រជែងដោយស្មើភាពគ្នា តម្លាភាព គណនេយ្យភាព និងភាពអាចព្យាករណ៍បាន។
+++ ការផ្លាស់ប្ដូរប្រកបដោយប្រសិទ្ឋភាព និង ឆាប់រហ័ស នូវកត្តាចំបងៗទាំងឡាយ ដែលបង្អាក់ដល់កំណើនផ្នែកឯកជនដែលបានកំនត់ក្នុងការអង្កេតក្នុងបរិយាកាសវិនិយោគ ដូចជា អភិបាលកិច្ចខ្សោយ បន្ទុកផ្នែកទិដ្ឋភាពច្បាប់ ភាពខ្សោយនូវក្នុងបរិយាកាសតុលាការ និង ច្បាប់។
+++ ការលុបបំបាត់នូវភាពមិនប្រាកដប្រជា និងភាពមិនអាចព្យាករណ៍បានដែលមាននូវពេលបច្ចុប្បន្ន ដែលបង្កើតឡើងដោយកត្តាដូចបានពោលខាងលើ ដែលធ្វើឲ្យនាក់វិនិយោគពិតប្រាកដ និង សំរាប់រយៈវែងជៀសចេញពីកម្ពុជា ដោយគេអាចយល់អ្នកវិនិយោគទាំងឡាយណាដែលនូវកម្ពុជាគឺជាអ្នកទាក់ទាញយកផលចំនេញភ្លាមៗ និង ឆ្លៀតឱកាសរកចំនេញ ឫ ក៏ធ្វើឲ្យអាជិវកម្មនៅក្នុងផ្នែកមិនផ្លូវការ ដើម្បីគេចពន្ឋ ហើយជាមូយនេះដើម្បីរកផលចំនេញឲ្យបានច្រើនបំផុត។
+++ ការដាក់ឲ្យដំណើការ “ការរិយាល័យច្រកចេញតែមួយ” ជាយន្តការសម្រួលមួយដ៏ឆាប់រហ័សរបស់រដ្ឋាភិបាលសំរាប់ពានិជ្ជកម្ម និងអ្នកវិនិយោគទាំងអស់។
+++ ការបន្តការពិភាក្សាដោយចំហ ជាមួយផ្នែកឯកជន តាមរយៈវេទិការផ្នែកឯកជន និង គណៈកម្មាធិការ សំរាប់អភិវឌ្ឍន៍ផ្នែកឯកជន ដើម្បីដោះស្រាយការព្រួយបារម្ភទាំងឡាយរបស់ផ្នែកឯកជន ។
B. បង្កើនទីផ្សារ
ការបង្កើនទីផ្សា សំដៅលើការធ្វើឲ្យប្រសើរឡើងក្នុងការប្រកួតប្រជែង និង មានទីតាំងសំរាប់លក់ផលិតផលកាន់តែច្រើន ។ ទីផ្សាត្រូវបង្កើតឡើង មិនថានូវក្នុងស្រុក និង ក្រៅស្រុកនោះឡើយក្នុងន័យនេះគឺ ដើម្បីធ្វើឲ្យប្រជាពលរដ្ឋជាពិសេស ប្រជាកសិករលក់នូវផលិតផលកសិកម្មរបស់ពូកគេឲ្យបានតំលៃខ្ពស់ និង សមស្របតាមលក្ខណៈស្ដង់ដារពីទីផ្សារអន្ដរជាតិ ។ ជាក់ស្ដែងនូវកម្ពុជាប្រជាកសិករភាគច្រើនមិនអាចរកទីផ្សារលក់ផលិតផលរបស់ខ្លួនឲ្យបានសមរម្យ ហើយពេលខ្លះពួកគាត់អាចត្រូវបង្ខំចិត្តលក់ឲ្យពួកឈ្មូញឆ្លៀតឱកាសមួយចំនួន ដែលឲ្យតំលៃទាប ហើយមិនអាចទូទាត់ពីចំណាយរបស់ប្រជាកសិករបាន ។ កត្តាទាំងនេះហើយដែល ធ្វើឲ្យពួកគាត់បាត់ទឹកចិត្តនូវក្នុងការប្រករបរនេះបន្តទៀតដែលនាំឲ្យក្លាយជានិកម្មជនទៀតផង។ ម្យ៉ាងវិញទៀតរដ្ឋក៏អាចបង្កើតជាសហគមន៍ រឺ អង្គការ សំរាប់ទិញនូវផលិតផលកសិកម្មរបស់ប្រជាកសិករដើម្បីយកមកកែច្នៃ និង រៀបចំវេចខ្ចប់ឲ្យបានត្រឹមត្រូវសំរាប់នាំចេញទៅលើទីផ្សាអន្តរជាតិ ។ គោលគំនិតទាំងនេះ សម្ដេច ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក៏ធ្លាប់មានប្រសាសន៍នាពេលថ្មីៗនេះផងដែរថា ”ប្រទេសកម្ពុជា ព្រមទាំងប្រទេសដ៏ទៃទៀតនៅក្នុងសហគមន៍អាស៊ាននឹងបង្កើតសហគមន៍មួយសំរាប់នាំអង្ករចេញទៅលើទីផ្សារពិភពលោក ក្នុងគោលបំណងមិនឲ្យពួកឈ្មួញឱកាសនិយមធ្វើការបន្ទាបតំលៃ” ។ មូយវិញទៀត នៅពេលដែលយើងអាចពង្រីកទីផ្សារឲ្យបានធំទូលាយ និងធ្វើឲ្យកំរិតផលិតផល (Productivity) ក្នុងស្រុកកើនឡើង នោះចំនួនអ្នកមានការងារធ្វើកើនឡើងដែរ ហើយធ្វើឲ្យពួកគាត់មានចំនូលកើនឡើង និងមានជីវភាពរស់នៅកាន់តែប្រសើរថែមទៀត។
២ ផ្ដល់ឱកាសការងារឲ្យបានស្មើគ្នា (Provide equality of work opportunity)
ផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ មានន័យថាប្រជាពលរដ្ឋគ្រប់រូបអាចមានឱកាស ស្វែងរកការងារស្មើគ្នានៅលើទីផ្សារពលកម្មដោយមិនរើសអើង ពណ៌សំបុរ ជាតិសាសន៍ រឺ ប្រកាន់បក្សពួកឡើយ ។ ហើយប្រជាពលរដ្ឋផ្ទាល់ក៏ត្រូវទទួលនូវជំនាញច្បាស់លាស់ និង ការអប់រំបណ្ដុះបណ្ដាលឲ្យបានសមស្របតាមតំរូវការទីផ្សារការងារ និង ការប្រកួតប្រជែង។ ក្នុងករណីប្រទេសកម្ពុជាបច្ចុប្បន្នអំពើពុករលួយក៏ជាឩបសគ្គមួយក្នុងការរារាំងឱកាសទទួលបានការងាររបស់ប្រជាពលរដ្ឋក្រីក្រ រឺ និស្សិតមួយចំនួន ព្រោះអ្នកមានអំនាច មានបុណ្យសក្ដិមាសប្រាក់មួយចំនួនអាចមានការងារ រឺ តួនាទីនៅក្នុងស្ថាប័នមួយដោយការសូកប៉ាន់ រឺ បក្សពួករបស់ខ្ខួន។ កត្ដានេះបានជះឥទ្ធិពលដ៏អាក្រក់នៅប្រសិទ្ធិភាព ការងារ ក៏ដូចជាការខាតបង់នូវឱកាសការងាររបស់អ្នកមានដែលជំនាញ និងចំនេះដឹងពិតប្រាកដ។ដូច្នេះដែរ រដ្ឋាភិបាលត្រូវតែមានគោលការណ៍ និង ការអនុវត្តឲ្យបានមឺមាត់ ដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតមានឡើង។
សរុបមកការផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ គឺរដ្ឋាភិបាលត្រូវតែពង្រឹង និងពង្រីកវិស័យអប់រំឲ្យបានល្អប្រសើរ ដើម្បីបង្កើននូវធនធានមនុស្សដែលមានចំនេះ និងជំនាញ ហើយត្រូវបង្កើតទីផ្សារការងារឲ្យបានច្រើនជាមួយនិងការផ្ដល់ឱកាសស្វែងរកការងារស្មើរៗគ្នា។ ខាងក្រោមនេះ ជាផែនការយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតការងារ និង លក្ខខ័ណ្ឌការងារឲ្យបានល្អប្រសើរជាងមុន (ដកស្រង់ចេញពីសៀវភៅផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ ២០០៦-២០១០ រាជរដ្ឋាភិបាលកម្ពុជាទំព័រទី ១០១)៖
ទិសដៅសំខាន់ៗក្នុងការងារនេះ គឺ ជាការបង្កើតកាលានុវត្ដភាពការងារដែលមានសារៈប្រយោជន៍ទាំងក្នុងផ្នែករៀបរយ និងទាំងក្នុងផ្នែកមិនរៀបរយ ការធ្វើឲ្យល្អប្រសើរឡើងនូវការផ្គត់ផ្គង់ពលករមានគុណភាព និងការលុបបំបាត់រូបភាពអាក្រក់បំផុតនៃពលកម្មកុមារ។ ឧស្សាហកម្មកាត់ដេរដែលកើតឡើងយ៉ាងឆាប់រហ័ស បានធ្វើឲ្យមានការប្រែប្រួលនៃស្ថានភាពការងារនៅក្នុងទីប្រជុំជន តាមរយះការបង្កើត និងការធ្វើឲ្យមានស្ថេភាពការងារដែលប្រើកំលាំងពលកម្មច្រើន ជាពិសេស សំរាប់ស្រ្ដីក្មេងៗ។ ក៏ដូចនៅក្នុងវិស័យផ្សេងៗដែរ គោលការណ៍ទៀតដែរ គោលនយោបាយមួយដែលមានលក្ខណះជាប្រព័ន្ធកំពុងត្រូវបានយកមកអនុវត្ដដើម្បីបង្កើតការងារឲ្យបានច្រើន ជាងមុនជាពិសេសសំរាប់ប្រជាជនក្មេងៗដែលកំពុងចូលខ្លួនក្នុងទីផ្សារពលកម្ម និងសំរាប់ពលរដ្ឋកម្ពុជាទាំងអស់តាមរយះវិធានការទាំងឡាយដូចខាងក្រោម៖
--> បង្កើនផលិតភាពកសិម្ម ដើម្បីបង្កើតកាលានុវត្ដភាពការងារនៅជនបទឲ្យបានច្រើនជាងមុនដែល និង មានឥទ្ធិពលខ្លាំងទៅលើវិស័យច្រើន រួមបញ្ចូលទាំងការបង្កើនតំរូវការទំនិញ និងសេវាកម្មផ្សេងៗ។
--> លើកទឹកចិត្តការវិនិយោគ ផ្ទាល់ពីបរទេស និង វិនិយោគក្នុងស្រុកនៅក្នុងវិស័យអាទិភាព ជាពិសេស វិស័យកសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្ម និងគំរោងដែលប្រើប្រាស់ពលកម្មច្រើន ព្រមទាំងវិស័យទេសចរណ៍។
--> បង្កើតបណ្ដាញអប់រំ បណ្ដុះបណ្ដាញបច្ចេកទេស និង វិជ្ជាជីវះ និងជំនាញផ្សេងៗ ដើម្បីបំរើឲ្យស្មើភាពគ្នាទាំងបរុសនិងស្រ្តី ជាពិសេស ជនក្រីក្រ ជនពិការ និងប្រព័ន្ធស្ថិតិមួយ ដោយមានទិន្នន័យដែលបំបែកលំអិតជាច្រើនប្រភេទ ដូចជាតាមយ័នឌ័រ ពិការភាព និងកត្តាផ្សេង ទៀតដែលទាក់ទងនឹងសង្គមកិច្ច។
--> ជួយពលករកម្ពុជាក្នុងការស្វែងរកការងារនៅបណ្តាញប្រទេសផ្សេងៗទៀត។