គេឃើញមានវិធីជាច្រើនក្នុងការវាយតំលៃប្រទេសមួយ។ វិធីដ៏មានប្រជាប្រិយមួយ គឺការវិភាគ SWOT (Strength Weakness Opportunity Treat) ជាការរាយបញ្ជីចំនុចខ្លាំង ចំនុចខ្សោយ កាលានុវត្តភាព និង ការគម្រាម ដែលប្រឈមមុខនឹងសេដ្ឋកិច្ច និង សង្គម។ ខាងក្រោមនេះជាលទ្ធផលនៃវិភាគ SWOT សំរាប់ប្រទេសកម្ពុជា៖
ចំណុចខ្លាំង៖
- ប្រទេសជិតខាងដែលធ្វើសកលភាវូនីយកម្ម។
- សង្គមប្រជាធិបតេយ្យកំពុងតែងើបឡើង។ វិស័យក្រៅរដ្ឋាភិបាលដ៏សម្បូរបែបដែលផ្ដល់សេវាកម្មចាំបាច់។ វិមជ្ឈការ និង ការចូលរួមកាន់តែកើនឡើងនៅក្នុងកម្រិត ឃុំ-សង្កាត់ ហើយ សារពត៌មានដ៏សកម្មបានបង្កើនឳកាសសំរាប់ការពិភ្សា និង ការបញ្ចេញមតិ។ - ការទទួលយក និង ការទទួលស្គាល់អន្តរជាតិ។ - អត្តសញ្ញាណជាតិមាំមួន។ - ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បានជួយបង្កើនស្ថេរភាព។ចំណុចខ្សោយ៖
- ស្ថាប័នរដ្ឋចំណាយច្រើន និង មានបុគ្គលិកច្រើនពេក ដែលរួមចំណែកដល់ចំណាយខ្ពស់ និងមានលក្ខណៈអន់ខ្សោយក្នុងការគ្រប់គ្រងសមាហរណកម្មសេដ្ឋកិច្ចជាសកល។
- ភាពក្រីក្រត្រូវបានកាត់បន្ថយ ប៉ុន្តែកម្រិតភាពក្រីក្រនៅតែមានកំរិតខ្ពស់ ហើយតំបន់ជាច្រើនកំពុងប្រឈមមុខនឹងគ្រោះថ្នាក់នៃការធ្លាក់ចូលទៅក្នុងភាពក្រីក្រវិញ។ - ថាមពលមានតម្លៃខ្ពស់ និង មិនមាននៅតាមទីជនបទឡើយ។ - កម្មសិទ្ធិដីធ្លីកំពុងស្ថិតនៅក្នុងស្ថាពភាពប្រមូលផ្ដុំយ៉ាងមានគ្រោះថ្នាក់ និងយ៉ាងច្រើន។ - សេដ្ឋកិច្ចចំណាយខ្ពស់ និងមិនប្រកួតប្រជែង។កាលានុវត្តភាព៖
- ចំណូលប្រេងកាតនាពេលអនាគតទំនងជាមានទំហំធំ ហើយចំណូលទាំងនេះអាចត្រូវបានប្រើដើម្បីកសាងរដ្ឋទំនើបមួយ កិច្ចសន្យាសង្គមកិច្ចថ្មីមួយរវាងរដ្ឋ និងប្រជាជន និងស្ថាប័នដែលអាចជំរុញសមាហរណកម្មសកលលោក។
- សញ្ញាគួរឲ្យមានសង្ឃឹមនៃការលេចឡើងនៃវិស័យឯកជនប្រកបដោយការប្រកួតប្រជែង។ - មានសក្ដានុពលសំរាប់ទាក់ទាញវិនិយោគបរទេសបានច្រើន។ - ឳកាសក្នុងបង្កើតសេដ្ឋកិច្ចជនបទមួយប្រកបដោយជវភាព និង ស្ថេរភាព។ - កំណើននៃការគោរពច្បាប់ នឹងកាត់បន្ថយអសន្តិសុខរបស់កសិករ និងវិនិយោគិនដោយកាត់បន្ថយឥរិយាបថមិនអាចព្យាករណ៍បានរបស់រដ្ឋ។ការគម្រាម៖
- បណ្ដាសាធនធាន រឺ បណ្ដាសាប្រេងកាត
- បរាជ័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមួយ ប្រកបដោយការប្រកួតប្រជែង។ ការបូកបញ្ចូលគ្នានូវការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុដ៏យឺត ហិរញ្ញវត្ថុសារធាណៈ និង ការអប់រំទន់ខ្សោយ និងការមិនសូវគោរព នឹងនាំឲ្យមានកំណើនយឺត និងកំណើនគ្មានសីលធម៌។ - បរាជ័យក្នុងការឆ្លើយតបទៅនឹងការគម្រាមចំពោះសុខភាពសារធារណៈ និង សុខភាពសកលលោក។ ដកស្រង់ពី ឯកសារ កម្មវីធីអភិវឌ្ឍន៍សហប្រជាជាតិ សហការជាមួយ ឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
No comments:
Post a Comment